ប្រវិត្តចំម្លែក

ការបាចលុយពេលហែរសពនៅកម្ពុជាមានប្រភពមកពីណា?

មុននឹងនិយាយអំពីប្រពៃណីខ្មែរយើងរឿងបាចលុយពេលហែរសព ។ យើងត្រូវគិតទៅលើជំនឿររបស់ប្រទេសចិនសិនបានដឹង។

ក្នុងប្រទេសចិនក្នុងពេលដែលគេធ្វើការសែងខ្មោចទៅធ្វើការបញ្ចុះ គេត្រូវជួលអាចារ្យមួយរូបដើម្បីធ្វើការគួសកណ្តឹងសុំផ្លូវព្រមទាំង បាចលុយខ្មោចតាមផ្លូវផងដែរ។ ចិនមានជំនឿរថាក្នុងពេលដែល មនុស្សរស់គឺគេចាយលុយមនុស្សហើយស្លាប់ទៅក៏ត្រូវធ្វើការចាយលុយខ្មោចដែរ បើមិនដូចនោះទេ ទាហានខ្មោចនឹងចាប់ដាក់គុកធ្វើទារនកម្ម ព្រមទាំងមានការស្រែកឃ្លៀនថែមទៀតផង ដូចនេះបានរាល់បុណ្បចូលឆ្នាំឆែងម៉េងនិងសែងក្បាលទឹកគេតែងតែដុតលុយនិងផ្ទះធ្វើពីក្រដាសធម្មតា។

តែខ្មែរវិញមិនមែនបែបនេះទេមានរឿងរបស់វាបានគេបាចលុយចឹង។ប្រជាជនខ្មែរដែលមានជំនឿរជាប់ជាមួយចិនពេលយកសពទៅបូជាឬបញ្ចុះពួកគេតែងតែដាក់លុយមែនទេននិងលុយខ្មោចនៅជាមួយ។ ព្រោះគេជឿរថាខ្មោចនោះនិងបានចាយហើយទុក្ខលំបាក់របស់គេនិងគ្រោះចង្រៃរបស់គេត្រូវបានរស័តតាមលុយដែលគេចោលនោះ។ ហើយអ្នករើសនោះទៀតមិនហ៊ានរើសទេព្រោះខ្លាចនាំ​ភាពចង្រៃចូលខ្លួននិងផ្ទះរបស់ខ្លួនថែមទៀតផង។

វាពិតជារឿងដែលគួរអោយខ្មាស់គេខ្លាំងណាស់ ដោយខ្មែរមិនបានដឹងថា ជំនឿរដាក់លុយមែនទេននេះមានប្រភពមកពីណានោះ។
ថ្ងៃនេះអ្នកនឹងដឹងតើហេតុអ្វីបានជាពេលហែរសពគេបានធ្វើការបោះលុយមែនទេននេះជាមួយលុយក្លែងក្លាយ។
ក្នុងសត្សវត្សទៅ១៨ក្នុងប្រទេសខ្មែរ គឺប្រជាជនមិនសូវមានភាពធូរធានោះទេ គឺដោយសារតែខ្មែរប្រកាន់ភ្ជាប់តែរបរកសិកម្ម ព្រមទាំងប្រជាជនខ្មែរមួយចំនួនមិនសូវអោយដំលៃលើការសិក្សារៀនសូត្រទេ ប្រហែលមកពីខ្វះធនធានសំរាប់រឿងសូត្រក៏ថាបាន។

ជីវភាពរបស់មនុស្សសម័យធ្វើស្រែបរបាយ ពេលទំនេរផឹកស្រានិងលេងជុលមុនគឺជារឿងធម្មតា។ ក្នុងខេត្តមួយនៃប្រទេសខ្មែរ មានគ្រួសារមួយដែលមានតែយាយនឹងចៅទេ។ ហើយចៅនោះក៏មានកូនមានគ្រួសារដែរ តែគាត់ជាចៅប្រុសនៅតែរស់នៅជាមួយយាយរបស់ខ្លួនជានិច្ច។
យាយម្នាក់នោះគឺជាអ្នកមានស្តុកស្តុំ គាត់ឈ្នួលនិងដីស្រែច្រើនណាស់ ហើយទ្រព្យសម្បត្តិទាំងនោះ គឺកើតឡើងដោយសារតែគាត់បានកាត់កងពីអ្នកដែលជំពាក់បំណុលរបស់គាត់។

យាយញ៉ូយគាត់តែងតែជេរប្រមាថតេសដៀលឈ្នួលនិងអ្នកដែលជំពាក់លុយរបស់គាត់់ ធ្វើអោយអ្នកផងស្អប់គាត់ជាខ្លាំង ហើយបុណ្បស្រន់អោយគាត់ឆាប់ស្លាប់បាត់ៗទៅ។ សកម្មភាពរបស់បន្តបែបនេះជាច្រើនឆ្នាំ គាត់ពេលចាស់ហើយមិនទៅធ្វើបុណ្បទេ គាត់នេះរិះលុយខ្លាំងណាស់ចៅរបស់គាត់ក៏គាត់មិនចែកទ្រព្យអោយដែរ ហើយដៀលចៅប្រសាថាចង់បានទ្រព្យគាត់ទ់ៀតទើបមករៀបការជាមួយចៅគាត់។ គាត់តែងតែចាស់រុគចៅគាត់អោយលេងគ្នា ហើយគាត់បានយកទ្រព្បសម្បីត្តិដែលគាត់មានដាក់ក្នុងបន្ទប់របស់គាត់ព្រោះខ្លាចគេលួចឬចៅគាត់យក។

ក្នុងអាយុ៧៨ឆ្នាំគាត់បានស្លាប់ដោយសុវត្តិភាព អ្នកភូមិទាំងអស់បានចូលទាំងចិត្តមិនចង់ តែដោយចុងឃើញមុខយាយម្នាក់ជាលើកចុងក្រោយក៏មកជួយទៅ។ ពេលមកជុំគ្នា អ្នកភូមិបានមកនិយាយពីទង្វើលអាក្រក់របស់យាយហើយក៏មានរឿងអាក្រក់១ផ្សេងៗទៀតបានលេចឡើងដោយអ្នកភូមិផ្សេងទៀត។ រឿងមួយហើយមួយទៀតៗធ្វើអោយអ្នកភូមិផ្ទុះកំហឹងហើយក៏បានរួមមតិគ្នាយកធ្វើចេតីមួយនៅកណ្តាលភូមិហើយដាក់ធាតុគាត់នៅទីនោះដើម្បីអោយអ្នកភូមិផ្សេងទៀតកំយកតំរាប់តាម។

បន្ទាប់មកគេបានយកគាត់ដាក់ក្តាមឈូសតែមិនបិទគំរប់ទេ រួចលើដៃគាត់លាតឡើងលើដើម្បីអោយអ្នកភូមិមើល ថាយាយម្នាក់នោះរិះខាំខ្លាំងហើយធ្វើបាបគេដើម្បីបានប្រាក់ហើយដល់ពេល
ស្លាប់ទៅបែរជាយកទៅមិនបានសូម្បីតែម៉ាកាក់ឌួង។ (ប្រាក់ឌួងគឺជាប្រាក់ខ្មែរមិនមែនប្រាក់ថៃទេ)
ហើយតាមផ្លូវគ្រួសារបានធ្វើការបោះប្រាក់ឌួងមួយកាក់ៗដើម្បីកុំអោយអ្នកភូមិមានការចងគំនុំជាមួយគាត់អីព្រោះគាត់ស្លាប់បាត់ទៅហើយ។

តាមពិតទៅគ្រួសារគាត់មិនពេញចិត្តនឹងទង្វើរនេះទេតែមតិអ្នកភូមិដែលក្តៅក្រហាយមានចំនួនច្រើនទើបគាត់សុំអង្វរអោយធ្វើតែប៉ុន្នឹងទៅ។ចំនែកអ្នកដែលរើសកាក់ប្រាក់នោះតាមផ្លូវដែលហែរសពនោះពួកគាត់បែរជាគិតថា គេបាចប្រាក់នេះចង់បង្ហាញថាគាត់នឹងអាក្រក់ណាស់បាន​ស្លាប់ទៅលុយនឹងយកមិនបានបានគេបាចលុយនឹង។ គឺគេចង់បង្ហាញថាសពនឹងកាលនៅរស់កំណាញ់និងអាក្រក់ពេលស្លាប់ទៅគឺបាចលុយនឹងអោយអស់កម្មដែលគេបានសាងកាលពីនៅរស់។ចឹងសពនេះគឺជាមនុស្សអាត្មានិយមតើ។

រហូតដល់ពេលអ្នកផ្សេងទៀតស្លាប់ហើយអ្នកភូមិនោះ៉គិតថាសពនោះបានធ្វើអំពើអាក្រក់ដើម្បីលុយ គេក៏អោយម្ចាស់សពនោះធ្វើការបាចប្រាក់ដើម្បីបង្ហាញអ្នកភូមិនិងធ្វើបុណ្បផងតែគ្រួសារសពមិនព្រមព្រោះវាធ្វើអោយអាប់មុខពួកគេ។
ចឹងគេក៏បានយកទំលាប់ប្រទេសចិនចូលមកដោយប្រាប់ថាបាចលុយដើម្បីអោយអស់ភាពចង្រៃជំនោះវិញ ហើយអ្នកដែលរើសនោះនិងយកភាពចង្រៃបន្ទិចម្តងៗទៅតាមលុយដែលបានបោះនោះ។

រហូតដល់សព្វថ្ងៃមនុស្សមិនដឹងទេថាកាបាចលុយនេះគឺចង់បង្ហាញថាសពនេះពេលនៅរស់រិះលុយខ្លាំងណាស់ពេលស្លាប់គ្មានបានយកអ្វីមកសុំបីតែមួយរយរៀល។ សង្ឃឹមថាអ្នកដែលបានដឹងរឿងនេះ ឈប់ប្រកាន់ជំនឿងដែលមិនបានបង្កើតឡើងក្នុងសាសនារបស់យើង តែបង្កើតឡើងដោយជំនឿរខុសៗដែលសាសនារបស់គេផ្សេងក៏មិនអោយធ្វើចឹងដែរ។លុយគឺសំខាន់ណាស់ គិតពីក្មេងដែលរើសលុយតាមផ្លូវផងម៉ូតូឡានច្រើនណាស់។

ថ្ងៃក្រោយខ្ញុំនិងនិយាយពីបុណ្បបច្ច័យ៤ ចំរើនព្រះជន្ន សង្ខទាន នាំគ្នារាំអក់កាដុងច្រៀងប្រណាំងអាចារ្យអោយពរនិងលោកសូត្រធម៍។




About Sokny Van

0 comments:

Post a Comment

Powered by Blogger.