រឿងនិទានខ្មោច

អាទិទេព Anubis

នៅក្នុងប្រទេស អេហ្សីបមានព្រះមួយចំនួនដែលមានអនុភាពខ្លាំងពូកែជាងគេ ហើយដែលមានមនុស្សគោរពច្រើនជាងគេក្នុងចំនោមនៃព្រះជាច្រើនទៀត។ ហើយព្រះដែលគេគោរពច្រើនជាងគេ គឺជាព្រះដែលមានទំនាក់ទំនងទៅនឹងមនុស្សដែលស្លាប់ គឺការនាំព្រលឹងអ្នកដែលបានស្លាប់ចូលទៅក្នុងការកាត់ក្តីដើម្បីដាក់ទោសនឹងធ្វើការផ្តល់នូវសេចក្តីឧដ្តង់ឧត្តមដល់ពួកគេ។ សំនួរសួរថាតើហេតុអ្វីបានជាព្រះនៅអេហ្សីបនេះមានរូបរាង្គជាសត្វបែបនេះ? ចំលើយសំរាប់អ្នកប្រវត្តិសាស្រ្ត គឺមកពីមនុស្សពីដើមអោយតំលៃសត្វដែលដំណាងអោយព្រះនីមួយទៅតាមជំនាញរបស់ខ្លួន។ ឧទាហរណ៍សត្វចចកគឺព្រះAnubis ដែលមាននាទីក្នុងការយាមផ្នូរ។

 ចំលើយសំរាប់ជំនឿគឺ ព្រះទាំងមានមុខជាសត្វមិនមែនមកពីមនុស្សរៀបការជាមួយសត្វនោះទេតែគឺដោយសារព្រះកើតមក មានអំណាចតាំងពីកំណើតតែម្តង។ ឧទាហរណ៍ព្រះ Anubis មានសមត្ថភាពក្នុងការការពារសត្វព្រៃមិនអោយមកកាយផ្នូរស៊ីសពទើប Anubisមានក្បាលជាសត្វចចកបែបនេះទៅ។ ព្រះAnubis គឺមានភាពស្រដៀងយ៉ាងខ្លាំងទៅនឹងព្រះនៃប្រទេសអេហ្សីបមួយទៀតគឺព្រះដែលមានព្រះនាមថា Seth ព្រះអាទិទេពមួយនេះមានមុខជាសត្វចចកក៏មិនដូចចចកហើយមុខជាសត្វលាក៏មិនដូចជាសត្វលាដែរ។

 ព្រះអាទិទេពនេះគេអាចស្គាល់បានគឺដោយសារតែ ត្រជាករបស់អាទិទេព Seth មានភាពត្រង់វែង ហើយអាទិទេព Anubis ត្រជាកត្រង់ទៅមុខហើយខ្លី។ ដូចនេះអ្នកទាំងអស់គ្នាអាចសំគាល់បានដូចក្នុងរូបដែល យើងបានដាក់អោយឃើងលើវីដេអូនេះ។ ព្រះដែលមានការទាក់ទងទៅនឹងមនុស្សដែលស្លាប់នោះមានចំនួនតែ១២អង្គប៉ុន្នោះ។ ហើយព្រះទាំងនេះមានការចាប់អារម្មណ៍មកដល់សព្វថ្ងៃគឺដោយសារតែគាត់ត្រូវបានគេយករូបរបស់ពួកគាត់ទៅធ្វើការឆ្លាក់នៅលើជញ្ជាំងនៃផ្តូរស្តេចក៏ដូចជាប្រាសាទពីរ៉ាមីត ដែលជាហេតុធ្វើអោយព្រះទាំងអស់នេះត្រូវបានប្រជាជនលើពីភពលោកបានស្គាល់ពួកគេ។ថ្ងៃនេះយើងនឹងធ្វើការបង្ហាញព្រះដំបូងគេដែលមានតួនាទីដំបូងបង្អោះនៃការកាត់ក្តីទៅលើព្រលឹងខ្មោចដែលបានស្លាប់ ព្រះមួយអង្គនោះគឺមានព្រះនាមថា ៉Anubis៉។

 Anubis គឺជាព្រះមួយអង្គដែលមានតូនាទីសំខាន់បំផុតដំបូងគេក្នុងដំណើរការនៃការស្លាប់របស់មនុស្ស។ អាទិទេព Anubis គឺមានដើមកំណើតដូចតទៅ៖ មុននឹងកើតជាព្រះAnubis គឺគ្រួសារនៃព្រះមួយដែលមានស្រីចំនួន២នាក់ហើយប្រុសចំនួនមួយនាក់។ ដែលកូនស្រីទីមួយឈ្មោះថា Isis កូនស្រីទីពីរឈ្មោះថា Netish ហើយកូនប្រុសបងគេឈ្មោះថា Isiris ។

ច្រើនឆ្នាំក្រោយមក កូនស្រីពៅឈ្មោះថា Isisបានត្រូវរៀបការជាមួយនឹងព្រះនៃអាទិទេពមួយអង្គទៀតឈ្មោះ អាទិទេព Seth បន្ទាប់មកព្រះនាងក៏ទៅរស់ជាមួយនឹងប្តី ហើយគ្រួសារនៅសល់តែ Isiris និង Netish ។ កន្លងមកមិនយូរប៉ុន្មានបងប្អូនបង្កើតពីរនាក់នេះបានស្រលាញ់គ្នាហើយក៏បានរួមដំណេកជាមួយគ្នា ហើយពួកគេមានការភ័យខ្លាចយ៉ាងខ្លាំងព្រោះវាគឺជាភាពអាម៉ាស់សំរាប់គ្រួសារមួយនេះ។ ច្រើនខែក្រោយមកកូនក៏បានកើតមក ដែលទារកនោះគឺជា Anubis នេះឯង តែពេលដែលកើតមកក៏ត្រូវបានម្តាយយកទៅបំបោះបង់ចោលក្នុងពេលនោះតែម្តងដែរ ព្រោះដោយសារតែខ្លាចប្អូនថ្លៃរបស់ខ្លួន Seth ដឹងរឿងទាំងអស់នេះ ។

 វាគឺជារឿងដែលកំសត់មែនទែលក្មេងគ្មានកំហុសត្រូវបានគេយកទៅបំបោះបង់ចោល ទាំងមិនដឹងថាខ្លួនធ្វើអ្វីខុសនោះទេ។ មិនយូរប៉ុន្មានព្រះអាទិទេព seth បានដឹងហើយក៏បានប្រាប់ប្រពន្ធរបស់ខ្លួន Isis។ ប្រពន្ធរបស់ ព្រះSeth បានធ្វើការស្វែងរកកូនរបស់បងស្រីខ្លួន ហើយបានរកឃើញនឹងយក Anubis មកចិញ្ចឹមធ្វើជាកូនរបស់ខ្លួនជាមួយអាទិទេព Seth ដោយមិនអោយបងស្រីនិងបងប្រុសរបស់ខ្លួនដឹងទេ ហើយព្រះSethក៏នៅតែបន្តរក្សាអាថ៍កំបាំងនេះមិនអោយអ្នកណាម្នាក់បានដឹងដែល។

បន្ទាប់ពីបានចិញ្ចឹម Anubis បានធំហើយឪពុកចិញ្ចឹមរបស់ Anubis គឺSethបានធ្វើការ បញ្ជូន Anubis ទៅធ្វើភារកិច្ចជាមួយឪពុកបង្កើតឈ្មោះ Osiris គឺការកាត់ទោសចំពោះ ព្រលឹងខ្មោចដែលធ្វើអំពើអាក្រក់ក្នុងសាលនៃសេក្តីពិត ដែលមានជញ្ជីងថ្លឹងបេះដូងជាមួយ ស្លាបនោះឯង។ ដែលក្នុងតួនាទីរបស់Anubis គឺការនាំព្រលឹងខ្មោចពីកន្លែងដែល ខ្លួនស្លាប់មកកាន់សាលកាត់ក្តី ដោយធ្វើការថែរក្សាពួកគេតាំងពីដើមរហូតដល់ការកាត់ក្តី។

 ក្នុងការកាត់ក្តីAnubisជាអ្នកកាន់នូចជញ្ជីងថ្លឹងបេះដូងថែមទៀតផង ចំនែកឯ Osiris គឺជាអ្នកដែលសួរសំនួរទៅកាន់ព្រលឹងនិងអោយគេសារភាពរាល់កំហុសដែលគេបានសាងកាលពីនៅរស់ហើយផ្តល់ទោសនិងចាត់ចែងទៅតាមទោសនិងបុណ្បរបស់ព្រលឹងខ្មោចនីមួយៗ។ ក្នុងពេលដែលមនុស្សស្លាប់គេត្រូវយកសពនោះទៅធ្វើជា Mummy ហើយដើម្បីធ្វើជាMummyគេត្រូវវះគ្រឿងក្នុង ភ្នែកចេញហើយយកសពទៅត្រាំក្នុងទឹកថ្មាំ បន្ទាប់មកលៀបព្រេង ហើយធ្វើការរំក្រណាត់ដាក់ចូលម្ឈូសជាការស្រេក។ ប៉ុន្នែតែក្នុងពិធីបើកមាត់នេះគេ ត្រូវពាក់ស្រោមមុខរបស់ Anubis គឺដោយសារគេជឿរថាអាទិទេពមួយអង្គនេះគឺជាអ្នកដែលមើលថែរក្សាសពមិនអោយសត្វព្រៃឬសត្វចចកព្រះចោលមករំខាន មិនត្រឹមតែប៉ុន្នោះ Anubis គឺជាអ្នកមើលថែរក្សាផ្នូរមិនអោយអ្នកណាដែលចង់រំខានផ្នូរថែមទៀតផង។

 ដោយហេតុនេះទើបគេធ្វើរូបសំណាក់ធំៗពីររបស់ Anubis យាមនៅមុខផ្នូរដើម្បីការពារសព។ Anubis មានមុខជាចចកពណ៍ខ្មៅគឺមិនមែនដោយសារតែចចកនៅអេហ្សីបមានពណ៍ខ្មៅនោះទេ តែគឺដោយសារតែ ពណ៍ខ្មៅគឺដំណាងអោយការពុកផុយនៃសពនិងជាពណ៍នៃដីជីនៅតាមទន្លេនីលដែលអេហ្សីបចាត់ទុកថាជាអ្នកដែលបង្ហើមជីវិតនៅសមុទ្រខ្សាច់មួយនេះ។


About Sokny Van

0 comments:

Post a Comment

Powered by Blogger.