ប្រវិត្តចំម្លែក

កុំធ្វើការហូរបាយឬអ្វីមួយក្នុងពេលដែលសត្វទាំងនេះធ្លាក់នៅក្នុងវង់បាយ

សួរស្តីបងប្អូនខ្មែរជាទីស្រលាញ់ថ្ងៃនេះខ្ញុំនឹងប្រាប់ពីជំនឿរមួយដែលអាចជាស់បានក៏ជាស់ទៅប្រសិនជាមិនចង់មានទុក្ខដល់ស្លាប់នោះទេ។ ក្នុងប្រទេសកម្ពុជាអ្នកទាំងអស់គ្នាប្រហែលលជាធ្លាប់លឺអំពីអំពើស្បែកក្របីហើយមែនទេ? វាគឺជាអំពើធ្មបមួយប្រភេទដែលកាចសាហាវ ហើយអ្នកទំាងអស់គ្នាក៏ធ្លាប់បានលឺដែលថាប្រយ័ត្នដែកគោលចូលពោះនឹងក៏ធ្លាប់ឡឺដែរមែនទេ? ក្នុងពេលដែលដុតសពប្រសិនជាមានស្បែកមួយផ្ទែងដុតមិនព្រមឆេះសស់ នោះប្រជាជនខ្មែរតែងប្រាប់ថានោះ គឺជាស្បែកក្របីដែលគេដាក់ក្នុងពោះរបស់សពកាលមិនទាន់ស្លាប់ ហើយវាក៏ជាមូលហេតុដែលធ្វើអោយគេស្លាប់។ ហើយក្នុងពេលដែលដុតសពដូចគ្នាហើយគេមិនមែនប្រទះឃើញស្បែកក្របីតែបែរជាឃើញដែកគោលវិញ ខ្មែរយើងតែជឿរថាវាគឺជាដែកគោលដែលគេធ្វើអំពើដាក់ចូលពោះរបស់ជនរងគ្រោះ។

 សំនួរសួរថាប្រសិនជាដែលគោលធំចឹងនិងស្បែកក្របីធំបែបនេះចុះគេដាក់ចូលពោះបានតាមណា? ខាងក្រោមនេះគឺជាមូលហេតុមួយដែលចាស់បុរាណតែងជឿរថាវាគឺជាដើមហេតុដែលគេអាចដាក់ដែកគោលចូលក្នុងពោះរបស់ជនរងគ្រោះនឹងស្បែកក្របីបានទៅក្នុងជនរងគ្រោះ។ តាមការចំណាំរបស់ជនរងគ្រោះមុននឹងស្លាប់គាត់បាននិយាយហេតុផលនិងរឿងប្លែកៗមួយចំនួនដូចជា ពេលគាត់កំពុងផឹងទឹកឬអ្នកខ្លះថាពេលកំពុងតែហូបបាយជុំគ្នាស្រាប់តែមានសត្វល្អិតមួយឬក៏ពីរហោះកាត់ពីលើវង់ឬធ្លាក់ក្នុងចានបាយរបស់គាត់ ក្រោយមកមួយថ្ងៃ គាត់ចាប់ផ្តើមចុកពោះនៅមិនសុខរហូតបាន២ទៅ៣ថ្ងៃគាត់ក៏ស្លាប់បាត់ទៅ។សត្វដែលគេតែងប្រកាន់មិនអោយហូបបាយក្រោយពីវាហោះកាត់ឬធ្លាក់ក្នុងចានសម្លមានដូចជា៖

 សត្វក្រចែរ

 សត្វក្រចែរសំរាប់អ្នកជនបទតែងតែហៅថាអាម៊ីច ក្នុងពេលដែលវាហោះមកជិតគឺលឺសំលេងដូចយន្តហោះចឹង។ វាតែងតែហោះមកជិតធៀងដូងត្នោតក្នុងពេលយប់ តែបើវាហោះជិតផ្ទះរបស់អ្នកក្នុងពេលបាយឬផឹកទឹកសូមកុំបរិភាគទឹកអោយសោះ។ តែបើវាមកពេលថ្ងៃ សូមយកបាយទាំងនោះជះចោលហើយលៀងអោយស្អាតចាំមកបរិភោគវិញព្រោះសត្វប្រភេទនេះមិនហោះហើរក្នុងពេលថ្ងៃនោះទេក្នុងពេលធម្មតានៃជីវិតរបស់វា ហើយបើ ហើរក្នុងពេលថ្ងៃវាមានន័យថាត្រូវគេបញ្ជាមកឬគេកាប់ដើមដូងត្នោតដែលនៅជិតនោះ។

 សត្វក្រឡង់

ក្នុងពេលថ្ងៃបើវាហើរចូលមកពេលបាយប្រសិនជាអាចយកបាយចោលបានក៏យកទៅក្រែងមានអំពើ ។ តែបើក្នុងពេលយប់វិញគឺចាំបាច់ត្រូវតែជះចោលតែម្តងប្រសិនជាអ្នកមិនចង់ស្បែកក្របីឬដែកគោលចូលពោះ។ ព្រោះសត្វប្រភេទនេះមិនចេញក្នុងពេលយប់ទេវាតែងតែនៅកន្លែងណាដែលមានផ្កា ហើយហើរក្នុងពេលថ្ងៃមិនមែនពេល យប់នោះទេ។ អ្នកទាំងអស់គ្នាដឹងទេថាតើគេយកដែកគោលនិងស្បែកក្របីនោះមកចូលពោះមនុស្សតាមរបៀបណា? ដើម្បីធ្វើអំពើទៅលើមនុស្សណាម្នាក់ដោយប្រើសត្វដូចខាងលើនេះគឺគេប្រើសិលមុនអាគមន៍សូត្រអោយដែកគោលឬស្បែកក្របីនោះតូចប៉ុនអាចម៍រុយហើយយកវាបិទភ្ជាប់ជាមួយជើងសត្វក្រចែឬសត្វក្រឡុងទាំងនោះ ដោយសារសត្វទាំង ពីរប្រភេទនេះជាសត្វដែលមានរោមជើងច្រើនគឺអាចដាក់វាជាប់នៅជាមូយបាន។ ហើយសត្វប្រភេទនេះគឺជាសត្វដែលមានភាពស្នឹតទៅនឹងអំពើអាក្រក់នឹងនៅជិតវិញ្ញាណអាក្រក់ៗទើបគេអាចប្រើវាបាន។ អាស្រ័យហេតុនេះសូមអ្នកទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្នទៅនឹងរឿងប្រភេទនេះផង។ ប្រសិនជាអ្នកជឿរឬមិនជឿរក៏សូមធ្វើការ comment ដើម្បីបញ្ចេញនៅមតិអ្នកទាំងអស់គ្នាយើងខ្ញុំនឹងធ្វើការបកស្រាយទៅអ្នកទាំងអស់គ្នានៅវិញដែលយើងបានដឹង។



About Sokny Van

0 comments:

Post a Comment

Powered by Blogger.