រឿងរ៉ាវដែលទាក់ទងទៅនឹងរឿដដើមឈើស៊ីមនុស្សនៅក្នុងទីក្រុងកោះ Madagascar នៅក្នុងប្រទេសអាព្រិកភាគខាងត្បូងគឺជារឿងរ៉ាវ៉ាវមួយដែលបានកើតឡើងតាំងពីយូយារណាស់មកហើយ,រឿងរ៉ាវទាំងនោះត្រូវបានបកស្រាយថាវាពិតជាមានពិតនៅលើផែនដីយើងនេះ។
រឿងរ៉ាវដែលទាក់ទងទៅនឹងដើមឈើស៊ីមនុស្សនៅក្នុងទីក្រុង Madagascar គឺវាបានកើតឡើងតាំងពីសតវត្សទី១៩ នៅពេលដែលអ្នកដំណើរជនជាតិអាលឺម៉ង់ម្នាក់ដែលមានឈ្មោះថា Karl Lich គាត់បានសសេររឿងរ៉ាវដ៏គួអោយចាប់អារម្មណ៍នៃដើមឈើស៊ីមនុស្ស នៅពេលដែលគាត់នៅលើកោះ Madagascar ផ្ញើជូនមិត្តភក្តិរបស់គាត់Dr. Ole Melody Fresi ដោយនៅក្នុងសេចក្តីនៃសំបុត្រនោះគាត់បានសសេរថា
“មានកុលសម្ព័ន្ធ Pigeon មួយដែលរស់នៅក្នុងកោះ Madagascar ដែលពួកគេមានទំលាប់ធ្វើពិធីសាសនាដ៏ចំលែងគឺពួកគេបានយកអ្នកទោសឬមនុស្សដែលពួកគេចាប់បានពីកុលសម្ព័ន្ធផ្សេងទៅបូជាយញ្ញអោយដើមឈើចម្លែកម្យ៉ាងដែលវាស៊ីមនុស្សជាអាហារ ដោយមុនដំបូងដើមឈើនោះបានរិតមនុស្សទាល់តែស្លាប់ ហើយបន្ទាប់មអ្នកភូមិនៃកុលសម្ពន្ធនោះបានទៅយកទឹកដែលចេញពីដើមឈើនោះមកផឹកចម្លែកនោះ ហើយទឹកដែលបានមកពីដើមឈើនោះគឺមានព៌ណដូចជាទឹកឃ្មុំលាយជាមួយឈាម ហើយវាមានឥទ្ធិពលដែលធ្វើអោយអ្នកដែលផឹកទឹកនោះវង្វេងវង្វាន់ដូចជាមនុស្សស្រវឹងស្រាយ៉ាងធ្ងន់ធ្ងរ”។
Karl Lich បានទៅជិតដើមឈើនោះហើយគាត់បានប្រទះឃើញមានតែលលាដ៍ក្បាលព៌ណសមួយដែលនៅជិតដើមឈើចម្លែកនោះ។
ហើយរឿងរ៉ាវដែលKarl Lich បានសសេរទៅកាន់មិត្តភក្តិរបស់គាត់បានផ្សព្វផ្សាយជាសាធារណៈនៅក្នុងទស្សនាវដ្ដីនៃប្រទេសអាលឺម៉ង់នៅក្នុងឆ្នាំ១៨៧៨ ដោយបានបកប្រែជាច្រើនភាសារផងដែរដោយបានចែកចាយទៅកាន់ប្រទេសធំជាច្រើនផងដែរដូចជា ឥណ្ឌា, សហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលីជាដើមនិងនៅមានប្រទេសជាច្រើនទៀតដែលអត្ថបទនេះបានចែកចាយទៅកាន់។រឿងរ៉ាវនៃដើមឈើស៊ីុមនុស្សនេះគឺបានទាក់ទាញអារម្មណ៍មនុស្សជាច្រើនដែលពួកគេជឿជាក់ថាដើមឈើនេះគឺវាពិតជាមានពិតនៅលើផែនដីនេះ។
តើដើមឈើនេះវាមាននៅក្នុងកោះ Madagascar ត្រង់ចំនុចណា?ក៏ប៉ុន្តែមានមនុស្សមួយចំនួនគឺពួកគេបានបដិសេធទៅនិងអ្វីដែលបានទស្សនាវដ្តីបានលើកឡើងថាមានដើមឈើចម្លែកប្រភេទនេះ ដោយពួកគេបានលើកឡើងថាមិនមានហេតុផលគ្រប់គ្រាន់ ហើយនៅលើផែនដីនេះគឺវាគ្មានដើមឈើប្រភេទនេះទេ។ ជាការពិតណាស់អ្នកផ្សងព្រេង Karl Lich គឺលោកពិតជាមិនបានដឹងនូវរឿងរ៉ាវទាំងអស់នេះទេ ហើយក្រោយមកត្រូវបានក្រុមអ្នករុក្ខវិទូបានចេញសេចក្តីប្រកាសថានៅលើភពផែនដីយើងនេះគឺវាគ្មានដើមឈើប្រភេទនោះទេ ហើយរឿងរ៉ាវនៃដើមឈើស៊ីមនុស្សនោះវាគ្រាន់តែជារឿងប្រឌិតមិនពិតនោះទេ នៅពេលនោះរឿងរ៉ាវនិងបញ្ហាត្រូវបានបញ្ចប់។
នៅក្នុងឆ្នាំ១៩២០ទស្សនាវដ្តីសហរដ្ឋអាមេរិក American Weekly newspaper បានសើររើរឿងរ៉ាវដើមឈើស៊ីមនុស្សសារជាថ្មី ហើយបានលើកយកបញ្ហានោះទៅផ្សព្វផ្សាយជាសាធារណៈម្ដងហើយម្ដងទៀត ដោយពួកគេបានលើងឡើងថាបានរកឃើញប្រភេទដើមឈើស៊ីមនុស្សជាច្រើននៅលើកោះ Madagascar ហើយប្រធានាធិបតីនៃរដ្ឋ Michigan គឺលោកChase Osborneបានលើកឡើងថាកោះ Madagascar គឺជាគោលដៅមួយដែលយើងត្រូវតែធ្វើការរុករកនៅពពួកដើមឈើទាំងនោះប៉ុន្តែទោះជាយ៉ាងណាក៏ដោយពួកគេគឺមិនបានរកឃើញដើមឈើទាំងនោះទេតែពពួកកុលសម្ពន្ធនៅលើកោះនោះបានលើកឡើងថាដើមឈើនោះគឺមានពិតហើយពួកគេបានបន្ថែមទោថាពួកគេពីតជាធ្លាប់បានជួបប្រទះដើមឈើនោះទៀតផង។ប៉ុន្តែសំរាប់អ្នករុក្ខវិទូនៅតែអះអាងថានៅលើផែនដីនេះគឺគ្មានដើមឈើប្រភេទនេះឡើយ។

0 comments:
Post a Comment