មិនថាក្នុងប្រទេសកម្ពុជាឬប្រទេសចិននោះទេ មុនពេលដែលសាសនាព្រះពុទ្ធនិងសាសនាគ្រិៈចូលមកតំបន់អាស៊ីរបស់យើង ។ ប្រជាជនតែងមានជំនឿរទៅលើអារុអារៈទេវតាឬដូនតាជាដើម ហើយពួកគេតែងតែគិតថា ក្រុមអាមនុស្សទាំងអស់នោះតែងតែត្រូវការដង្វាយពីមនុស្សដែលនៅរស់។ ជាហេតុដែលមនុស្សម័យដើមឬសម័យបច្ចុប្បន្ន តែងតែធ្វើការសែននៅរបស់របរមួយចំនួនដូចជា ចំពោះទេវត្តតា ដែលជា អមនុស្សថ្នាក់ខ្ពស់ពួកគេធ្វើការសែននូវ ចេកមាន់ស្ងរជាដើម។ តែចំនែកអមនុស្សថ្នាក់ក្រោម ដូចជាអារៈឬព្រាយបិសាចគេតែងតែធ្វើការសែននូវរបស់ឆ្អាប ដូចជាសាច់ឈាមស្រស់ ឬក៏វត្ថុមានជីវិតជាដើម ហើយខ្លះទៀតរួមជាមួយនូវស្រីក្រមុំឬអាចជាកូនក្មេងក៏មាន។
នៅក្នុងប្រទេសចិន កាលពីសម័យដើមគេតែងតែធ្វើការសែននូវគេឬសត្វក្របីមួយក្បាលដើម្បី សុំអោយមានទឹកភ្លៀង ប្រើប្រាស់គ្រប់គ្រាន់ ចំនែកឯងសមុទ្រវិញគេតែងតែធ្វើការសែននូវសត្វមានជីវតដល់ស្តេចប្រជុំនាគដើម្បី អោយការនេសាទរបស់ពួកគេទទួលបានផលច្រើន និងមិនមានព្យុះជាដើម។ តែក្នុងភូមិមានចំនួនក៏បានសែននូវមនុស្សរស់គឺក្មេងស្រីក្រមុំជារៀងរាល់ឆ្នាំដើម្បី សុំសេចក្តីសុខ និងកុំអោយមានសត្វសាហាវមកធ្វើបាបដល់ប្រជាជននៅក្នុងតំបន់នោះ។
តាមអ្នកដែលបាននិយាយតៗគ្នាគេបាននិយាយ ថាអារៈទឹកមិន ល្អដូចស្តេចប្រជុំនាគនោះទេ អ្នកដែលបានទៅឋានប្រជុំនាគគឺបានជាប្រពន្ធឬជាបរិវារបស់ស្តេចនាគ តែចំណោះអារៈទឹកវិញ គឺស្រីៗឬសត្វទាំងនោះនិងក្លាយជាចំនីរបស់វាជាមិនខាន។
គេបាននិយាយថា រូបរាង្គរបស់បិសាចទឹកឬអារៈទឹកនោះ ដូចជាត្រីក្រាញ់ តែមានដៃជើងដូចមនុស្ស ដែលវាអាចចាប់ត្រីស៊ីជាអាហារ វាអាចដកដង្ហើមក្នុងទឹកបាន ។ គេធ្វើការសែនអោយវា៣ឆ្នាំនូវស្រីក្រមុំម្នាក់ បើមិនអញ្ចឹងទេ មនុស្សដែលរស់នៅតំបន់នោះនិងត្រូវវាវាយប្រហារ ហើយក៏មិនអាចនេសាទត្រីបាននោះដែរ។ ជាហេតុដែលប្រជាជនក្នុងតំបន់នោះ ទាក់ទងជាមួយភូមិនីមួយៗ ដើម្បីរកស្រីក្រមុំធ្វើជាប្រពន្ធរបស់វាឬអាហាររបស់វា ដោយរកគ្រូវេទមន្តដើម្បីធ្វើការចរចារជាមួយវា។
ក្នុងពេលសែនមនុស្សនាំគ្នាចាប់បង្ខំនូវស្រីក្រមុំនៅក្នុងភូមិម្នាក់ដើម្បីធ្វើជាគ្រឿងដង្វាយ ភាគច្រើនគឺស្រីដែលមានគ្រួសារជីវភាពអន់ខ្សោយ។ពេលដែលសែនគេបានធ្វើពិធីដោយមានមនុស្សមកចូរួមយ៉ាងច្រើន ហើយគ្រឿងដង្វាយមានស្រីក្រមុំស្លៀកសំលៀកបំពាក់ការនិងមាននូវស្រាមាន់ស្ង-ល-។
ហើយគេក៏បន្តែតឬក៏ធ្វើការពន្លេចទៅក្នុងបឹងតែម្តងទៅ។ សព្វថ្ងៃនេះជំនឿរប្រភេទនេះនៅក្នុងប្រទេសចិនត្រូវបានលុបបំបាត់ទៅហើយ ដោយសារមានការគោរពសិទ្ធិទូលំទូលាយជាងមុន។
សូមធ្វើការ Subcribe channel យើងផង

0 comments:
Post a Comment