ហេកូលីសគឺជាវីរបុរសមួយក្នុងចំណោមវីរបុរសល្បីបំផុតនៅក្នុងទេវកថាក្រិកនិងរ៉ូម៉ាំង។ ជីវិតរបស់គាត់មិនងាយស្រួលទេ។ គាត់បានស៊ូទ្រាំនឹងការសាកល្បងជាច្រើនហើយបានបំពេញភារកិច្ចគួរឱ្យខ្លាចជាច្រើនប៉ុន្តែរង្វាន់សម្រាប់ការរងទុក្ខរបស់គាត់គឺជាការសន្យាថាគាត់នឹងរស់នៅនិងមានជីវិតអមតះដូចទៅនឹងព្រះក្នុងចំណោមព្រះនៅឯភ្នំអូឡាំពិកដែរ មានន័យថាគាត់មានអាយុវែងដូចអាទិទេព Zous ដែរ។
រូបរាង្គរបស់ហេកូលីត្រូវបានគេពិពណ៍នាថាមាន មាឌធំមាំជាមនុស្សប្រុស ហើយគាត់បានពាក់ក្បាលតោជាមួករបស់គាត់។ ដែលតោនោះជាសត្វដែលកំណាចជាងគេក្នុងសត្វដែលគាត់បានសំលាប់។
ហេកូលីស មានមែកធាងគ្រួសារស្មុគស្មាញ។ យោងទៅតាមរឿងព្រេង។ ឪពុករបស់គាត់គឺ Zeus ដែលជាអ្នកគ្រប់គ្រងនៃព្រះទាំងអស់នៅលើភ្នំអូឡាំពិចនិងមនុស្សទាំងអស់នៅលើផែនដី ហើយម្ដាយរបស់គាត់គឺអាលីសថេនដែលជាចៅស្រីរបស់វីរបុរស Perseus ហើយ Perseus គឺជាកូនរបស់អាទិទេព Zeus ដែរ និយាយអោយចំទៅម្តាយហេកូលីសមានប្តីជាតាលួតរបស់ខ្លួន ។
សំរាប់ហេកូលីសវិញមិនដែលបានឃើញមុខរបស់បិតារបស់គេនោះទេ គេកើតមកគឺនៅជាមួយតែម្តាយរបស់គេ ហើយគេគឺជាមនុស្សពាក់កណ្តាលនិងព្រះពាក់កណ្តាល។ រឿងដែលអាក្រក់សំរាប់ហេកូលីសគឺគាត់ត្រូវបានប្រពន្ធដើមរបស់អាទេទិព Zues គឺព្រះនាង Hera ដែលជាម្តាយធំរបស់គាត់ តាមសំលាប់ ដោយប្រើពស់អោយទៅចឹកសំលាប់ ហេកូលីសទៀតកាលពីគាត់នៅក្មេង តែមិនអាចសំលាប់ហេកូលីសបានទេ។ ព្រះនាងហេរាធ្វើបែបនេះព្រោះព្រះនាងមិនចូលចិត្តប្តីរបស់គាត់ទៅមានស្រីពាសវាលពាសកាលបែបនេះនោះទេ ទើបព្រះនាងតែងតែធ្វើទុក្ខដល់ប្រពន្ធនិងកូនរបស់អាទិទេព Zues ដែលលួចលាក់ក្បត់គាត់គ្រាប់គ្នា។
ស្នាដៃដល់ខ្លាំងពូកែរបស់ហេកូលីសគឺការចាប់នូវសត្វចំលែកមួយប្រភេទពីអាទិទេព Hades គឺឆ្កែក្បាលបី Cerberus។ វាគឺជាកូនចៅរបស់សត្វចម្លែក Echidna និង Typhon ហើយជាធម្មតាត្រូវបានគេពិពណ៌នាថាមានក្បាល ៣ និងកន្ទុយជាសត្វពស់ដែលមានអានុភាពសំលាប់មនុស្សគ្រប់គ្នាដែលមកជិតវាបាន។ Cerberus ត្រូវបានគេដឹងថាវាត្រូវចាប់បានដោយ ហេកូលីស ដែលជាមនុស្សម្នាក់ក្នុងចំណោមក្រុមអ្នកស្មាក់ចិត្តទៅចាប់ ឆ្កែក្បាលបីអោយស្តេចមើល ហើយអ្នកទាំងអស់នោះមានចំនួន ១២ នាក់រាប់ទាំងហេកូលីសផង ។
តែជាអេកុសលមានតែហេកូលីសមួយគត់ដែលអាចនាំ ឆ្កែក្បាលបីមកថ្វាយស្តេចបាន ។ បន្ទាប់ពីឃើញនូវរូបភាពដល់កំណាចរបស់វា គ្មានអ្នកណាម្នាក់ចង់ចិញ្ចឹមវានោះទេ សម្បីតែស្តេចក៏រត់ពួនក្នុងថូដែរ ។ ទើបគេសំរេចចិត្តយកទៅអោយ Hadas វិញព្រោះមានតែគាត់ទេទើបអាចចិញ្ចឹមវាបាន។
សូមធ្វើការ Subcribe channel យើងផង

0 comments:
Post a Comment