រាត្រីរន្ធត់

រឿងហេតុមួយចំនួននៃខ្មោចស្លាប់មុន៧ថ្ងៃ


មានរឿងជាច្រើនដែលដូចគ្នាទៅនឹងអ្វីដែលយើងនិងលើកយកមកនិយាយក្នុងពេលនេះ។ មនុស្សដែលដែលមានសមាជិកទើបតែនឹងស្លាប់មុនឬក្រោយ៧ថ្ងៃថ្មីៗភាគច្រើនគាត់និងបានឃើញអ្វីដែលប្លែងៗដែលនិងមានដំណើរដើមទងដូចតទៅ៖
នេះគឺជាសំដីដែលចេញពីមនុស្សម្នាក់ពីតប្រាកដ គាត់ស្គាល់ Admine ហើយខ្ញុំជាអ្នកសួរគាត់ដោយខ្លួនឯង។ គាត់មានប្អុនស្រីម្នាក់ ដែលខ្ញុំក៏ធ្លាប់ស្គាល់និងនិយាយជាមួយគាត់ដែរ ហើយគាត់បានផ្តល់កំណើតអោយកូនស្រីម្នាក់ ហើយគាត់ក៏បានស្លាប់បាត់ទៅ វាគឺជាធ្វើអោយខ្ញុំសោកសៅនិងក្រុមគ្រួសាររបស់ខូចចិត្តយ៉ាងខ្លាំង។

បន្ទាប់ពីគាត់ស្លាប់បានពីថ្ងៃមិនទាន់បាន៧ថ្ងៃផង បងប្រុសរបស់គាត់បានឃើញគាត់ អាចចូលក្នុងផ្ទះបាន គាត់ប្រាប់ថាមិនដឹងជាហេតុម៉េចស្រាប់តែគាត់មានអារម្មណ៍ថាចង់បើកភ្នែក ពេលគាត់បើក ភ្នែកស្រាប់តែឃើញប្អូនស្រីរបស់គាត់បែកភ្នែកឈមើលគាត់ពិជញ្ជាំងម្ខាង គាត់មានអារម្មណ៍ភ័យខ្លាចតែមិនស្រែកនោះទេ ប៉ះដូងគាត់លោតញាប់ គាត់បានឃើញប្អូនស្រីរបស់យំតែមិនហូរទឹកភ្នែកទេបែរជាហូរឈាមទៅវិញ។ គាត់ប្រាប់ខ្ញុំថាគាត់មិនមែនលងគាត់នោះទេ តាមពិតប្អូនគាត់ស្រលាញ់គាត់ពេលមកលេងគាត់ស្រាប់តែឃើញបងខ្លួនខ្លាចក៏យំទៅ។តែយំបែរទៅជាឈាមទៅវិញ។

រឿងមួយទៀតកើតនៅជិតខ្លួនខ្ញុំបន្ទិច ខ្ញុំមានប្រពន្ធហើយ ហើយយាយប្រពន្ធខ្ញុំបានស្លាប់ គាត់ស្លាប់ប្រហែលបាន២ថ្ងៃមិនទាន់បានយកទៅដាក់ចេតីនៅឡើយនោះទេ ។ កូនប្រសារបស់គាត់បានមកដេកផ្ទះប្រពន្ធខ្ញុំព្រោះទើបតែជួយរើរោងហើយ គាត់បានដេកលក់ដោយអស់កំលាំងពែកជាមួយមីងថ្លីរបស់ខ្ញុំ។ ម៉ោងប្រហែល១ គាត់មានអារម្មណ៍ថាមានអ្នកមកអង្ងួនជើងគាត់ គាត់បើកភ្នែកមក ម៉ែហើយគឺម្តាយក្មេកគាត់ជាអ្នកអង្រួនយើងគាត់តើ ។ គាត់ស្រែកឡើងផ្អើរផ្ទះប្រពន្ធគាត់សួរម៉េចនឹងគាត់ស្រែកថាម៉ែៗមកចាប់ជើង។ ក្នុងយប់នោះមួយយប់គាត់មិនបានដេកទេហើយមនុស្សក្នុងផ្ទះនោះក៏មិនហ៊ានដេកដែរ ដោយសារអំពូលបើកពេញផ្ទះមិនបិទនោះទេ។

ក្រោយមកផ្ទះនោះច្រើនថ្ងៃក្រោយមកខ្ញុំទៅដេកមកអីផង។ ខ្ញុំមិនដែលឃើញខ្មោចទេទោះបីជាខ្ញុំជាអ្នកនិយាយពីនាទីរាត្រីរន្ធក៏ដោយ ។ខ្ញុំជួបរឿងមួយចំនួនដូចជាឃើញភ្លើងខៀវប៉ុនចង្អេរហោះកាត់ពីលើក្បាលខ្ញុំ ឃើញភ្លើងខៀវហៅរំលងផ្ទះខ្ញុំ ហើយលឺសំលេងកណ្តឹងឆ្កែ ដែលគេហៅគោបាលនៅក្រោមគ្រេរខ្ញុំ តែមិនដឹងថាវាខ្មោចឬមិនមេន។ ខ្ញុំនៅតែមិនទាន់ដឹងប្រាកដចឹងបានជាខ្ញុំបង្ហើតរឿងរាត្រីរន្ធត់នេះមក គឺដើម្បីសាកសួរមនុស្សជាច្រើនថាបានជួបដោយរបៀបណា? ឬគ្រាន់តែជួបដូចខ្ញុំទេ?

About Sokny Van

0 comments:

Post a Comment

Powered by Blogger.