![]() |
| ជំទាវហិនហោច |
ជំទាវហិនហោចមានដើមកំណើតមកពីណា?
អ្នកដែលស្តាប់ប្រហែលធ្លាប់បានលឺមកហើយតែក៏មានអ្នកខ្លះមុខជាមិនដែលដឹងតែម្តង វាជារឿងដែលបានកើតឡើងក្នុងខេត្តកំពង់ឆ្នាំងដែលនិយាយពីព្រាយមួយប្រភេទដែលចង្រៃខ្លាំងមែនទែនសំរាប់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំងដែលប្រកបរបរធ្វើស្រូវវស្សា ដែលស្រូវរបស់គាត់គឺអាស្រ័យខ្លាំងទៅលើទឹកភ្លៀង។ វាគឺជារឿងដែលបានកើតក្នុងភូមិអណ្តូងឬស្សីជាប់ភ្នំក្រាំងដីមាស់ នៃខេត្តកំពង់ឆ្នាំង។ហើយរឿងទាំងនេះគឺជាអ្វីដែលយើងបានដឹងពីការសាកសួរអ្នកស្រុកដែលបានរស់នៅទីនោះ។
តើជំទាវហិនហោចនេះកើតមកពីណា?
នៅក្នុងការសាកសួរអំពីព្រាយមួយនេះយើងបានដឹងថាជំទាវហិនហោចនេះ មិនបានដឹងថាកើតមកពីណានោះទេ។ តែអ្វីដែលបានដឹងគេតែងប្រទះឃើញក្នុងរដូវធ្វើស្រែវស្សា ស្ថិតក្នុងខែ7ដល់ខែ10 ដែលជារដូវធ្វើស្រែវស្សាតែម្តង។
តើរូបរាង្គរបស់វាមានលក្ខណបែបណា?
រូបរាង្គរបស់ព្រាយមួយនេះនាងគឺមានតែពាក់កណ្តាលខ្លួននោះទេ វាគឺព្រាយដែលអាចបង្ហាញខ្លួនក្នុងពេលថ្ងៃប្រហែលម៉ោង12ថ្ងៃត្រង់។ ដែលបង្ហាញខ្លួនដែលស្ងាត់ កន្លែងដែលគេបានឃើញគឺភាគច្រើននៅតាមជើងភ្មំដែលមានឬស្សីដុះព័ទ្ធជុំវិញ និងនៅវាលស្រែដែលស្កកខ្លាំង។
តើព្រាយមួយនេះផ្តល់ផងល្អនិងផលអាក្រក់អ្វីខ្លះចំពោះប្រជាពរដ្ជរបស់យើង?
នៅក្នុងភូមិអណ្តូងឬស្សីនៃខេត្តកំពង់ឆ្នាំងតាមប្រជាពរដ្ជរស់នៅទីនោះ គេថាព្រាយមួយនេះមិនមែនមានតែក្នុងសម័យបច្ចុប្បន្ននោះទេ។ វាមានតាំងពីជំនាន់បារាំងមកម្លះ។ តាមប្រជាពរដ្ឋនៅទីនោះបានបន្តទៀតថា ក្នុងរដូវវស្សាពេលដែលស្រូវកំពុងតែត្រូវការទឹកភ្លៀងគេបានឃើញ ព្រាយមួយនេះជំទិតគូតដាក់មេឃ ប្រសិនជាវាជំទិតគូតដាក់មេឃពិតជាគ្មានភ្លៀងនោះទេមួយខែនឹង ដូចនេះបើគេបានប្រទះឃើញវាក្នុងថ្ងៃណាមួយគេត្រូវតែប្រមូលគ្នាដេញវាយត្រដោកខ្មួស ពេញភូមិជាមិនខាន។ ប្រសិនជាមិនធ្វើចឹងទេប្រាកដជាគ្មានភ្លៀងពេញមួយឆ្នាំម៉ង។

0 comments:
Post a Comment