វាគឺជាសត្វចម្លែកដូចពស់ទឹកដ៏ធំសម្បើមដែលមានក្បាលប្រាំបួន (ចំនួនខុសគ្នា) ។
ចំពោះសត្វនេះគឺសត្វចម្លែកដែលសំលាប់មិនចេះស្លាប់នោះទេប្រសិនជាប្រើដាវ។ ក្នុងសៀវភៅរបស់ប្រទេសក្រិចគេតែឃើញសត្វប្រភេទនេះនៅក្នុងវាលខ្សាច់នៃក្រុង Lerna ជិតÁrgosដែលជាកន្លែងដែលវាបានបង្ហាញខ្លួនជាញឹកញាប់ដើម្បីចាប់សត្វពាហនៈស៊ីរបស់មនុស្សនៅក្រុង Lerna ។ អ្នកណាម្នាក់ដែលប៉ុនប៉ងកាត់ក្បាល Hydra គេនិងជួបបញ្ហាផ្សេងទៀតព្រោះថាប្រសិនជាគេកាត់ក្បាលសត្វនោះមួយវាប្រាកដជាលេចមកពីជំនួសវិញគឺលេចចេញពីមុខរបួសស្រស់នៃករបស់សត្វនោះឯង។ តាមការសណ្ឋាន សត្វ Hydra នេះគឺដំបូងឡើយមានក្បាលតែមួយទេមិនមែនប្រាំបួននោះទេតែវាត្រូវបានគេកាប់ចំនួន៨ដងទើបក្បាលរបស់វាកើនដល់៩ក្បាលបែបនេះ។
ការសំលាប់សត្វ Lernean Hydra បានក្លាយជាផ្នែកមួយនៃមនុស្ស១២នាក់ក្នុង Heracles ។ សម្រាប់ការងារនោះមានអ្នកស្មាក់ចិត្ត១២នាក់បានចុះឈ្មោះហើយក៏មានបុរស់ម្នាក់បានធ្វើការចុះឈ្មោះជំនួសក្មួយប្រុសរបស់គាត់ឈ្មោះអ៊ីលុស។ នៅពេល ក្រុមមនុស្សពីHeracles បានកាត់ក្បាលរមែងស្លាប់នីមួយហើយកើតមួយទៀត។
ចំនែកឯអ៊ីលុសគេមានការប្រុងប្រយ័ត្នចំពោះការកាប់ទៅលើសត្វនេះណាស់គឺដើម្បីកុំឱ្យមានក្បាលថ្មីលេចឡើងបាន។
ដើម្បីអាចសំលាប់សត្វនេះបានអ៊ីលុសបានធ្វើការកាត់ក្បាលសត្វនោះទាំងអស់ ហើយបានប្រញាប់យកខ្លួននៃសត្វនោះទៅកប់ភ្លៀមៗ ដោយយកថ្មធំមួយមកសង្កត់ មិនត្រឹមតែប៉ុណ្ណោះ គាត់បានយកលំពែងរបស់គាត់លាបទៅដោយថ្នាំពិសហើយចាក់ចូលបេះដូងសត្វ Hydra នោះ ។ ពេលដែលសត្វនោះដឹងខ្លួនហើយដោះក្បាលមកវិញវាមិនអាចកំរើករួចទេព្រោះថ្មសង្កត់ មិនយូរប៉ុន្មានជាតិពិសក៏ចូលពេលខ្លួនហើយវាក៏ស្លាប់បាត់ទៅ។
នៅក្នុងភាសាអង់គ្លេសសម័យទំនើប hydra ឬ hydra-lernean ត្រូវបានគេផ្តល់ទៅឱ្យសត្វពពួកសត្វទឹកសាបដែលមានពងដូចពងក្រពើដែលមានក្រលាពទ្ធ័ជុំវិញពី ៤ ទៅ ២៥ជុំពីក្បាលទៅដល់កន្ទុយ។ ឧទាហរណ៍ ដូចពោះយក្សនៅអាម៉ាស៊ូនឈ្មោះ Hydra ដែរ។
![]() |
| បិសាច Hydra |

0 comments:
Post a Comment