រឿងនិទានខ្មោច

ប្រវត្តិខ្មោចតុក្តា Katja Haunted Doll

ប្រវិត្តិនៃតុក្តា Katja Haunted Doll មួយនេះគឺកើតឡើងក្នុងប្រទេសមួយក្នុងប្រទេសខាងអ៊ីរ៉ុបនៃ សត្យវត្យទី៨នៃគ្រិសរាជ។
រឿងនេះកើតឡើងដោយសារក្នុងសម័យផ្តាចការមួយក្នុងសម័យស្តេចកាន់អំណាច។ ក្នុងសម័យនោះបានចែងថា អ្នកដែលជាប្រពន្ធស្របច្បាប់គឺមានព្រះមហេសីតែមួយគត់ ហើយប្រពន្ធចុងគឺអ្នកម្នាង ហើយចំពោះស្រីបំរើដែលបានទៅបំរើព្រះអង្គគេហៅថាស្រីស្នំ ដែលទាំងអស់នេះគឺត្រូវធ្វើការគ្រប់គ្រងដោយព្រះមហេសីតែម្នាក់គត់។

 ក្នុងសម័យនោះប្រសិនជាព្រះមហេសីមានផ្ទៃពោះហើយបានកូនស្រីគឺអាចអោយកូននោះក្លាយជាព្រះនាង ហើយបើកូនប្រុសវិញត្រូវបានជាទាយាទដើម្បីធ្វើការគ្រងរាជ។ ផ្ទុយទៅវិញបើជាស្រីស្នមវិញប្រសិនជាកូនប្រុសគឺអាចក្លាយជាព្រះរាជបុត្របាន តែបើជាកូនស្រីវិញគឺត្រូវ សំលាប់ចោរ ប្រសិនជាទុកកូនគឺសំលាប់ម្តាយហើយបើទុកម្តាយគឺសំលាប់កូន។ ដូចនេះហើយបានជាកុមារ Kar Ja Doll គឺជាក្មេងស្រីដែលបានកើតក្នុងពោះរបស់ស្រីស្នមម្នាក់ដែលមិនបានបញ្ចេញឈ្មោះនោះទេ។ បន្ទាប់ពីកើតមកដឹងថាជាកូនស្រី ទាហ៊ានក៏បានយកកូននោះទៅដុតសំលាប់ដើម្បីស្របទៅតាមច្បាប់របស់ព្រះនគរ។

បន្ទាប់ពីបានស្លាប់រួចរាល់ហើយ ស្រីស្នមដែលជាម្តាយបានយកឆ្អឹងរបស់ទារកនោះមកធ្វើការកិនលាយ ជាមួយប៉បសាឡែន ដើម្បីសូន្រជារូបតុក្តាវិញ ដោយសារតែការមិនដាច់អាល័យ។ តែបន្ទាប់ពីធ្វើការសូន្រតុត្កានេះរួចមករឿងដែលចំឡែក ខ្លះក៏កើតមានឡើង។ ដូចជាប្រសិនជាមានអ្នក ណាម្នាក់បានមើលរូបតុក្តានោះចុមគេនឹងឃើញរូបតុត្តានោះព្រិចភ្នែកនិងក្រឡេកមើលមករូបរបស់យើងជាមិនខាន។ ហើយប្រសិនជាយើងធ្វើការរក្សានូវរូបតុត្តានោះក្នុងបន្ទប់យើងនឹងបានឡឺសំលេងក្មេងសើចឬយំក្នុងពេលយប់ជាមិនខាន។ ដូចនេះហើយបានជារូបតុក្តានេះត្រូវបានគេរក្សាទុក្ខក្នុងសារមន្ទីរមកដលសព្វថ្ងៃនេះ។
 តែគេនៅតែបន្តលឺសំលេងនេះរហូតមកដល់សព្វថ្ងៃដដែលក្នងពេលយប់។
Copyright By Khmer of Legend


Katja Haunted Doll

About Sokny Van

0 comments:

Post a Comment

Powered by Blogger.