ស្តាប់សំលេង
ចុចទីនេះ
ខ្មោចនាងហុងគឺជាខ្មោចតៃហោង ដែលស្លាប់ដោយសារគេប្លន់ គ្រោះថ្នាក់ចរាចរណ៍ ជាដើម។ ខ្មោចប្រភេទនេះគឺជាបរិវារបស់គ្រូរខ្មោចដែលចិត្តអាក្រក់ សូត្រមន្ត អាគមន៍យកព្រលឹងខ្មោចថៃហោងមកធ្វើជាបរិវា។
ដើម្បីបានខ្មោចនាងហុងនេះយកមកប្រើ គេមិនមែនចេះតែយកខ្មោចតៃហោងទាំងអស់នោះទេ គឺគេយកតែមនុស្សបីប្រភេទតែប៉ុន្នោះ
ទី១មនុស្សដែលមុននឹងស្លាប់តៃហោង ចូលចិត្តនិយាយចាក់អូចគេ ឬនិយាយដើមគេ ហើយពេលស្លាប់តៃហោងគេអាចយកមនុស្សនេះមកធ្វើជាខ្មោចនាងហុង។
ទី២មនុស្សដែលចូលចិត្តស្រលាញ់ប្តីប្រពន្ធគេ ហើយដល់ប្តីប្រពន្ធគេតាមទាន់ក៏ត្រូវគេស្លាប់ឬក៏អាចគ្រោះថ្នាក់ចរារចណ៍ស្លាប់។
ទី៣គឺមនុស្សដែលចូលចិត្តផឹកស្រាតាប៉ែ ហើយត្រូវស្លាប់ដោយគ្រោះថ្នាក់ចរារចណ៍ឬការឈ្លោះគ្នាទើបគេអាចយកមកធ្វើខ្មោចនាងហុងនេះដែរ។
ក្នុងការបង្ហាញនូវឧទាហរណ៍ខាងលើពីគ្រោះថ្នាក់ចរាចរណ៍ព្រោះភាពច្រើនក្នុងសម័យនេះគេអាចយកបានខ្មោចប្រភេទនេះភាគច្រើនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ព្រោះដោយសារផឹកស្រាច្រើនពេក។
ក្នុងការយកខ្មោចនេះមកប្រើគេត្រូវធ្វើការយកនូវសមភារះ(កំទេចខោវអាវឬស្បែកសាច់សព)សំរាប់យកមកធ្វើពិធីហៅខ្មោចមកប្រើ។
ដើម្បីប្រើខ្មោចនេះបានគេត្រូវតែសែននូវដង្វាយមួយចំនួនតែពិសេសអ្វីដែលមិនអាចខ្វះបានគឺ ស្រា សាច់ឬឈាមស្រស់ៗ ដែលមិនអាចខ្វះបាននោះទេ។
ហើយប្រសិនជាអ្នកដែលចិញ្ចឹមខ្មោចប្រភេទនេះមិនធ្វើការសែននូវតង្វាយត្រឹមត្រូវនិងទាន់ពេលនោះទេ គេនឹងត្រូវវិញ្ញាណខ្មោចទាំងនេះចូលក្នុងខ្លួនហើយធ្វើទោកទោសដល់គ្រូជាមិនខាន។
គេចិញ្ចឹមខ្មោចប្រភេទនេះដើម្បីអ្វី?
គេចិញ្ចឹមខ្មោចប្រភេទនេះដោយសារខ្មោចប្រភេទនេះគឺជាខ្មោចតៃហោង មិនងាយនឹងចាប់កំណើតបាន ហើយខ្មោចប្រភេទនេះមានឥទ្ធិពលខ្លាំងពូកែណាស់ ប្រសិនជាគ្រូមានគ្រោះថ្នាក់នូវថ្ងៃមុខ ខ្មោចនេះនឹងប្រាប់។
គ្រូមួយចំនួនដែលចិញ្ចឹមខ្មោចប្រភេទនេះគឺដើម្បីរកចំនូល ដូចជាគ្រូទាយ គ្រូដោះអំពើ ជាដើមព្រោះខ្មោចប្រភេទនេះមានបារមីអាចដឹងនឹងជួយមនុស្សបាន។
សំរាប់ផ្លូវអាក្រក់វិញ គ្រូមួយចំនួនប្រើខ្មោចនេះដើម្បីធ្វើអំពើ ដល់ជនរងគ្រោះ ហើយការ ធ្វើអំពើរបស់ខ្មោចប្រភេទនេះអាចអោយមនុស្សឆ្គួត ឬ ក៏ស្លាប់បាន។
អរគុណសំរាប់ការតាមដានរបស់អ្នកទាំងអស់គ្នា ចូលធ្វើការ subscrine chhnanel របស់យើងដើម្បីទទួលបាននូវវិដេអូថ្មីៗដែលយើងនឹងចេញផ្សាយលើក្រោយទៀត សូមអរគុណ។
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment